Test Footer 2

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, May 20, 2015

១០​ចំណុច​ជា​មូល​ដ្ឋ​នា​សម្រាប់​អ្នក​គួរតែ​ទិញ Domain ផ្ទាល់ខ្លួន​សម្រាប់ Blogger

១០​ចំណុច​ជា​មូល​ដ្ឋ​នា​សម្រាប់​អ្នក​គួរតែ​ទិញ Domain ផ្ទាល់ខ្លួន​សម្រាប់ Blogger

Share Button
glr466244
​ហេតុអ្វី​ប្លក់​ករ​គួរតែ​ទិញ​ប្រើ​ឈ្មោះ​អាសយដ្ឋាន (domain) ប្លក់​ផ្ទាល់ខ្លួន​? យើង​នឹង​និយាយ​រៀបរាប់​ពី​សារប្រយោជន៍​នៃ​ការ​មាន domain ផ្ទាល់ខ្លួន​ចំពោះ​ប្លក់ ទាំងឡាយ​។ តែ​ជាដំបូង​នេះ​សូម​និយាយ​ចំពោះ​គេហទំព័រ​បន្តិច​ថា រាល់​ការ​បង្កើតជា​គេហទំព័រ​តែងតែមាន​គ​ម្រោ​ង​បង្កើត ដើម្បី​រកលុយ ឬ​មិន​រក​កម្រៃ ដូច្នេះ​គេ​ត្រូវតែ​ទិញ ឈ្មោះ​គេហទំព័រ (Domain) មិនអាច​ប្រើ​របស់ Free បានទេ និង​ទិញ​ស្តុក Hosting សម្រាប់​ដាក់​បង្ហោះ​គេហទំព័រ​នោះ គេ​មិនអាច​ប្រើ Hosting ដែល Free បានទេ ព្រោះ​ងាយ​ប្រឈម​នឹង​ការបិទ​ចោល​ដោយ​គ្មាន​ការតវ៉ា​។ ឈ្មោះ​គេហទំព័រ (Domain) សម្រាប់​គេហទំព័រ គឺជា​របស់​មិនអាច​ខ្វះ​បានជា​ដាច់ខាត ចុះ​ចំពោះ​ប្លក់​ដែល​បង្កើត​ដោយ Free វិញ​?​។

=> ការបង្កើត​ប្លក់​មាន ២ ប្រភេទ​គឺ ៖
​ទីមួយ : ការបង្កើត​ដោយ​ចំណាយលុយ​ទិញ Domain និង Hosting ដែល​អាច​ប្រើ​ជាមួយ CMS បាន​ដោយ​ជម្រើស​។ ចំណុច​នេះ​មិន​ខុសពី​ការបង្កើត​គេហទំព័រ​ទេ គ្រាន់តែ​ម្ចាស់​អ្នកបង្កើត គេ​មិន​ហ៊ាន​តាំង​ខ្លួនគេ​ថា ជា​គេហទំព័រ ព្រោះ​គេ​យល់ថា មិនសូវមាន​អត្ថបទ​ជាប្រចាំ​គ្មាន​ជំនាញ​ក្នុងការ​សរសេរ​ប្រធានបទ​ផ្ទាល់ខ្លួន (​កំណត់ហេតុ​បុគ្គល​) និង​ចម្លង​ពី​គេ​ជាដើម​។​

​ទី​ពីរ : ការបង្កើត​ប្លក់​បាន​ដោយ Free ដែល​ទទួលបាន Subdomain និង Hosting ដែលមាន​ប្រព័ន្ធ​ផ្សាយ​អត្ថបទ​មួយ​ដែលមាន​ដែន​កំណត់ និង​លក្ខខណ្ឌ​។ ប្លក់​ភាគច្រើន​សឹងតែ 99% បង្កើតឡើង free ដោយ​ប្រើ​សេវាកម្ម​បង្ហោះ​ប្លក់​ដូចជា Blogger.com, WordPress.com ជាដើម ឃើញថា​ពិតជា​ងាយស្រួល​មែនទែន មិនបាច់​ចំណាយ​មិនបាច់​ថែទាំ ប៉ុន្តែ​ភាគច្រើន​នៃ​អ្នកបង្កើត​ប្លក់ មិនដឹង​ពី​គុណវិបត្តិ​នៃ​ការប្រើប្រាស់ Subdomain (​ឈ្មោះ​អាសយដ្ឋាន​ប្លក់​ដែល​ជ្រក​ក្រោម​ក្លៀក​គេ​) ថា​វា​មាន​ផលប៉ះពាល់​ប៉ុណ្ណា​នោះទេ​!​។​

​នៅពេលដែល​អ្នក​ចាប់ផ្ដើម​បង្កើត​ប្លក់​ជាមួយនឹង​ការប្រើ Subdomain ដែល​ឥតគិតថ្លៃ​នោះ គឺជា​រឿង​ធម្មតា​ទេ តែបើ​ប្លក់​របស់​អ្នកមាន​គេ​ស្គាល់​ច្រើន ហើយ​នៅតែ​ប្រើ Subdomain ទៀត​នោះ ធ្វើ​ឲ្យ​ប្លក់​មិនសូវ​ទទួលបាន​ចំណូល​ទស្សនា​ខ្ពស់​ដូច​គេហទំព័រ​នានា​ឡើយ​។ បើ​ចំពោះ​ការស្វែងរក​អ្នក​ឧបត្ថម្ភ​គាំទ្រ ឬ​ចង់​ទទួល​ផ្សាយពាណិជ្ជកម្ម​រកលុយ​ខ្លះៗ​នោះ មិន​ងាយ​មាន​អ្នកណា​ហ៊ាន​ផ្សាយ​ផលិតផល​នៅតាម​ប្លក់​ឡើយ ព្រោះ​គេ​គិតថា មាន​អ្នក​ចូល​មើល​តិច​។​

​បើ​លោកអ្នក​គិត​ចង់​ប្រើ Domian ផ្ទាល់ខ្លួន ដោយ​លែង​ជ្រក​ក្រោម​ឈ្មោះ​របស់គេ​ទៀត​នោះ វា​មាន​សំនួរ​ខ្លះ​ដែល​អ្នក​ត្រូវ​គិតថា បន្ទាប់ពី​យើង​ប្រើ Domian ថ្មី តើ PageRank (​សក្ដិ​ប្លក់​) ឬ Alexa (​ជា​គេហទំព័រ​អ្នក​ចាត់​ចំណាត់ថ្នាក់​) អាច​បាត់បង់ ឬ​ធ្លាក់​ប្រជាប្រិយភាព​ក៏​អត់​?​។​

​ដូច្នេះ​ដឹង​ចម្លើយ​នៃ​សំនួរ​ទាំងនេះ​សូម​លោកអ្នក​អាន​នូវ​អ្វីដែល​បាន​សរសេរ​នៅ​ខាងក្រោម​នេះ ដោយ​ប្រុងប្រយ័ត្ន ថា​ហេតុអ្វី​បានជា​អ្នក​គួរតែ​ទិញ Domian ផ្ទាល់ខ្លួន​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។

១-​កិត្តិសព្ទ​ដោយ​ឯករាជ
​ការធ្វើ​ឲ្យ​ប្លក់​របស់ខ្លួន​មាន​អាសយដ្ឋាន​ជា .com ឬ (.net, .org,…) គឺជា​រឿង​ចាំបាច់ និង​ពេញនិយម​ណាស់​ក្នុងពេល​ឥឡូវនេះ ព្រោះ​អ្នកណា​ក៏​គេ​អាចមាន​លទ្ធភាព​ទិញ​ប្រើ​បានដែរ គ្មាន​អ្នកណា​គេ​ចង់បាន​ពាក្យ yourblogname.blogspot.com ឬ yourblogname.wordpress.com នៅ​តោង​ជាប់​ឈ្មោះ​ប្លក់​គេ គ្រាន់តែ​ថា គេ​មិនទាន់​ដល់ពេល​ដូរ ឬ​គេ​ខ្ជិល​ដូរ​។ មនុស្សម្នា​ឃើញ​តំណ​ប្លក់ (URL) អ្នកមាន​ជា .com ដូច្នេះ​គេ ប្រាកដជា​ទុកចិត្ត និង​ចង់​ចូល​មើល​។

២-​សេវាកម្ម​ផ្ដល់​ការដាក់​ផ្សាយពាណិជ្ជកម្ម​ភាគច្រើន​មិន​ទទួលស្គាល់ Subdomain
​សេវាកម្ម ដូចជា Buy and Sell ADS មិន​ទទួលយក​ប្លក់​ណា​ដែល​ប្រើ Subdomain ទេ នេះ​មានន័យ​ស្មើនឹង​ការបាត់បង់​ចំណូល​ដល់​ទៅ​50% ក្នុងករណី​ប្លក់​លោកអ្នក​គេ​អនុញ្ញាត​ឲ្យ​ដាក់​សេវា​ផ្សាយពាណិជ្ជកម្ម​បាន​នោះ​។

៣- Custom Domains ធ្វើ​ឲ្យ​មានការ​កើនឡើង​អ្នកគាំទ្រ​និង​អ្នកតាមដាន
​អ្នក​ប្រើ​អ៊ីនធឺណិត​ចូល​មើល និង​តាមដាន​ប្លក់​របស់​អ្នក តែ​នៅពេល​ពួកគេ​ដឹងថា ប្លក់​អ្នក​ផ្ដល់ជូន​នូវ​អ្វីដែល​ពួកគេ​មិនមាន​តែប៉ុណ្ណោះ​។ ប៉ុន្តែ​នៅពេលដែល​ពួកគេ​បានដឹងថា អ្នក​ប្រើ​ដែន blogspot.com ពួកគេ​អាច​នឹង​មើលស្រាល និង​ទម្លាក់​ការចាប់អារម្មណ៍​រាល់​មាតិកា​របស់​អ្នក ឬក៏​លែង​ខ្វល់​ពី​ប្លក់​យើង​ដោយសារ​គេ​គិតថា​យើង​មិនមែនជា​អ្នកជំនាញ​។​
​មនុស្ស​ភាគច្រើន​ឲ្យ​តម្លៃ​ត្រង់ .com ឬ .org ដែល​ពួកគេ​គិតថា​ជា​ជា​តំបន់​បណ្ដាញ​មមាញឹក ជា​ប្រភព​គួរ​ឲ្យ​តាមដាន ដែលមាន​មនុស្ស ឬ​ក្រុម​នៅចាំ​សរសេរ​អត្ថបទ​ជាប្រចាំ​។ តែ​ការទិញ Custom Domain យកមកប្រើ​ជាមួយ​ប្លក់​ដែល​មិនសូវមាន​អត្ថបទ​សោះ គឺជា​រឿង​ធ្ងន់ធ្ងរ និង​ចំណាយលុយ​ទទេៗ ដូច្នេះ​អ្នក​ត្រូវ​ពិចារណា​ដោយ​ខ្លួនឯង​ថា​ត្រូវ​ចំណាយលុយ​រាល់​ឆ្នាំ ដោយសារតែ​ឈ្មោះ​ប្លក់​ដែរឬទេ​?

៤-​ទាក់ទាញ​ឲ្យ​មនុស្ស​ចង់​ចែករំលែក និង​ចំណាំ​ឈ្មោះ​ប្លក់​យើង​
​បន្ទាប់ពី​បានដឹង​ខ្លះៗ អំពី​ឥទ្ធិពល​នៃ Custom Domains ពួក​អ្នក​ចូល​ទស្សនា​ប្រាកដជា​ពេញចិត្ត និង​មិន​ស្ទាក់ស្ទើរ​ក្នុង​ចែករំលែក​រាល់​អត្ថបទ ដែលមាន​ក្នុង​ប្លក់​ទៅកាន់​មិត្ត​ភ័ក្ដិ និង​ក្រុមគ្រួសារ​របស់គេ​ឡើយ​។ ពួកគេ​នឹងមាន​ទំនុកចិត្ត​ចំណាំ​ប្លក់​អ្នក​ទុក និង​ទស្សនា​វា​ជា​ញឹកញាប់​ដើម្បី​ទទួលបាន​ចំណេះដឹង​បន្ថែមទៀត​ដោយសារតែ​ពួកគេ​គិតថា រាល់​អត្ថបទ​ដែល​គេ​បាន​អាន​គឺ កើតចេញពី​អ្នកចេះ អ្នកជំនាញ​។ ហើយ​មូលហេតុ​មួយទៀត​នោះ​គឺ Subdomains មិនសូវ​ទាក់ទាញ​អ្នក​ចូល​មើល​ប្លក់​ពី​បណ្ដាញ​សង្គម​ដូចជា Facebook ឡើយ​។

៥-PageRank កើនឡើង​យឺត​ដោយសារ Subdomains
​ការប្រើប្រាស់​ដែន Blogspot មានន័យថា ឱកាស​ដែល​ទទួលបាន Backlinks (​ការចូល​តាម​តំណ​ត្រឡប់មកវិញ​) ទាប​បំផុត​សម្រាប់​អ្នក​។ បើទោះជា​ប្លក់​របស់​យើង​មាន​អត្ថបទ​មាន​អ្នក​ចូល​មើល​ច្រើន​យ៉ាងណា​ក៏​កម្រិត​សក្ដិ​ដែល​ទទួលបាន​គឺជា Blogspot មិនមែន​ប្លក់​របស់​យើង​ទេ ក៏​ព្រោះតែ​យើង​ជ្រក​ក្រោយ​ផ្លាក Blogspot​។

៦- អ្នក​គ្រាន់តែ​ត្រូវ​ការទិញ Domain មិនបាច់​ទិញ Hosting ទេ
​នៅពេលដែល​អ្នកទិញ Domain មួយ​សម្រាប់​ប្លក់​របស់​អ្នក​គឺ​គ្រប់គ្រាន់​ហើយ មិន​ដល់​ថ្នាក់​ទិញ Hosting នាំ​ឲ្យ​អស់​លុយ​រាល់​ឆ្នាំ​ឡើយ គឺ​អស់​ត្រឹម​ថ្លៃ Domain បាន​ហើយ​។ ជា​សំណាងល្អ​សម្រាប់​អ្នក​ប្រើ Blogger ព្រោះតែ​វា​មិនសូវ​កំហិត​ធូររលុង អាច​ឲ្យ​យើង​ចែករំលែក​របស់​ដែល​ជាប់​កម្មសិទ្ធិបញ្ញា​បាន ដូច្នេះ​យើង​មិន​ភ័យខ្លាច​គេ​បិទ​ប្លក់​យើង​នោះទេ​។ តែ​ផ្ទុយទៅវិញ​ចំពោះ​អ្នក​ប្រើ WordPress ដោយ​មិន​អស់​លុយ​ដែល​នោះ គឺមាន​ការពិបាក​ក្នុងការ​សរសេរ​អត្ថបទ​បែប​វាយប្រហារ​ចែករំលែក​របស់​ដែល​ខុសច្បាប់​កម្មសិទ្ធិ​ជាដើម គឺមាន​ការ​ប្រឈម​ខ្ពស់បំផុត ងាយ​នឹង​ត្រូវគេ​រាយការណ៍​បិទ​ប្លក់​យើង​ណាស់​កន្លងមក​មាន​ប្លក់​ខ្មែរ​ជាច្រើន​ដែល​ប្រើ​សេវាកម្ម WordPress ត្រូវបាន​បិទ​ដោយ​គ្មាន​ប្រាប់​មួយ​ម៉ាត់​។ នេះហើយ​ជាហេតុ​ផល​មួយ​ក្នុងចំណោម​ហេតុផល​ដ៏​ធំ​បំផុត​ហេតុអ្វី​បានជា​គេ​ចូលចិត្ត Blogger ជាង WordPress ។

៧-Ranking (​ស័ក្តិ​ប្លក់​) កើនឡើង​លឿន​
​នៅពេល​មាន​គេ​ចុច​ចូលចិត្ត និង​ចែករំលែក​អត្ថបទ​ប្លក់​កាន់តែ​ច្រើនឡើង ចំណាត់ថ្នាក់ SERPs ដែលជា​ម៉ាស៊ីន​ស្វែងរក​ទំព័រ​លទ្ធផល​របស់​អ្នកនឹង​កើនឡើង​ដែរ មានន័យថា ម៉ាស៊ីន​ស្វែងរក​ដូចជា Google ឬ Bing នឹង​បង្ហាញ​ប្លក់​របស់​អ្នក​មុនគេ​នៅពេល​មាន​អ្នកស្វែងរក​អ្វីមួយ​ដែល​ទាក់ទង​។ ចូរ​ចាំ​ថា ការដាក់​ប៊ូ​តុង​ចែករំលែក​របស់​បណ្ដាញ​សង្គម​ឲ្យ​បាន​ច្រើន​ប្រភេទ ស័ក្តិ​ប្លក់​របស់​អ្នក​ទៅកាន់​តែ​ខ្ពស់​។

៨-PageRank នឹងមាន​ស្ថិរភាព​នៅ​ថ្ងៃ​បន្ទាប់ PR ធ្វើ​ឲ្យ​ទាន់សម័យ
​ប្លក់​ភាគច្រើន​មាន PageRank ធំ​ជាង ២ បើ​គេ​មិន​ហ៊ាន​ផ្លាស់ប្ដូរ Domain ថ្មី​តាមតែ​ចិត្ត​គេច​ង់​ផ្លាស់​ទេ ព្រោះ​ពួកគេ​បារម្ភ​ថា ប្លក់​ពួកគេ​នឹង​បាត់បង់ PageRank​។ មិនបាច់​សង្ស័យ​ទេ កាលណា​យើង​ផ្លាស់ប្ដូរ Domain ប្រាកដជា​បាត់បង់ តែ​ការបាត់បង់​នេះ​ជា​បណ្ដោះអាសន្ន​ទេ​។ នៅពេលដែល Robots ខាងក្នុង​ម៉ាស៊ីន Google ចាប់បាន​ទីតាំង​តំណ​ប្ដូរ​ទិស​ទាំងអស់​របស់​អ្នក PageRank ថ្នាក់​ប្លក់​របស់​អ្នកនឹង​ត្រូវបាន​ផ្ដល់​ត្រឡប់មកវិញ នៅពេល​គេ​បន្ទាប់​សម័យ PageRank​។​

​ឧទាហរណ៍ PR របស់ខ្ញុំ​បាន​ធ្លាក់ចុះ​ដល់​សូន្យ​បន្ទាប់ពី​ផ្លាស់ប្ដូរ Custom Domain បាន​ប្រហែល​៣​ខែ​កន្លងមក PR បាន​ឡើងទៅ​២​វិញ​បន្ទាប់ Google បន្ទាប់​សម័យ PR ដូច្នេះ​មានន័យថា ខ្ញុំ​ទទួលបាន PR ត្រឡប់មកវិញ​។

៩-​ធ្វើ​ឲ្យ​អាជីវកម្ម​រីកចម្រើន​
​នៅពេល​ប្លក់​របស់​អ្នក​បាន​ទាក់ទាញ​ចរាចរ និង​ចងសម្ព័ន្ធ​ជាមួយ​គេ​ស្គាល់​ច្រើន​ហើយ​នោះ អ្នក​អាច​បើកទទួល​អត្ថបទ​ពី​អ្នក​ចូល​មើល​ប្លក់​ដែល​គេ​ចង់​ចែករំលែក ឬ​ទិញ​អត្ថបទ​ពី​គេ​ទទួល​ផ្សាយ​ផលិតផល ដាក់លក់​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ក្នុង​ប្លក់​ដែល​អាច​រកប្រាក់​បាន​ទាំង​ថ្ងៃ និង​យប់​។ អ្នក​ឧបត្ថម្ភ​នឹង​ផ្សព្វផ្សាយ​ប្លក់​យើង​បើ​គេ​ទុកចិត្ត​គុណភាព​ចរាចរណ៍​របស់​ប្លក់​យើង​ថា​បានមក​ដោយ​ត្រឹមត្រូវ​មិនមែន​ប្រើ​កម្មវិធី​ក្លែង​។

១០-Domains ធម្មតា​មួយ​មិន​ដល់​១០​ដុល្លារ​ទេ
​ឥឡូវនេះ​អ្នក​អាច​ទិញ Domain មានតម្លៃ​ទាប​ជាង​7.5$ ពី Godaddy!, ខ្ញុំ​គិតថា​លុយ​ត្រឹម 10$ អ្នក​អាចមាន​លទ្ធភាព​គ្រប់ៗ​គ្នា ព្រោះ​បើ​លោកអ្នក​មាន​លុយ​បង់ថ្លៃ​អ៊ីនធឺណិត ដូច្នេះ​ត្រឹម​10$ ឬ​15$ ក្នុង​មួយឆ្នាំ ប្រាកដជា​មានលទ្ធភាព​។ គ្រាន់តែ​ត្បិតត្បៀត​ចាយវាយ​រិះថាំ តែមួយ​រយៈ​គឺអាច​ទិញ​បាន​ហើយ​៕

ស្ដេច​ប្រដាល់​មិន​ធ្លាប់​ចាញ់ ​​​​​ថា​​ចង់​សម្រក​ទម្ងន់​​​ដើម្បី​វ៉ៃ​ជាមួយ Floyd

​ស្ដេច​ប្រដាល់​មិន​ធ្លាប់​ចាញ់ ​​​​​ថា​​ចង់​សម្រក​ទម្ងន់​​​ដើម្បី​វ៉ៃ​ជាមួយ Floyd

កំពូល​អ្នកប្រដាល់​កាហ្សាក់ស្ថាន​ Gennady Golovkin ឬ​ហៅ​​​ថា “GGG” ដែល​ត្រូវ​បាន​គេ​ដាក់​រហស្ស​នាម​ឲ្យ​ថា “ស្ដេច​ប្រដាល់” ​​បាន​លើក​ឡើង​ថា លោក​​ចង់​សម្រក​ទម្ងន់​ចុះ​នៅ​សល់​ត្រឹម​៧០​គីឡូ​ក្រាម ដើម្បី​សម្រេច​ក្ដី​សុបិន វ៉ៃ​ទល់​នឹង​កំពូល​អ្នក​ប្រដាល់​​​ពិភពលោក​របស់​អាមេរិក Floyd Mayweather។

1

2
​GGG ​ដែល​មាន​ទម្ងន់​ជិត​៧៥​គីឡូក្រាម ​កំពុង​តែ​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​វ៉ៃ​ផ្ដួល​ Willie Monroe Jr ​​ត្រឹម​ទឹក​ទី​៦​ទៀត​​ កាល​ពី​ប្រកួត​ថ្ងៃ​សៅរ៍​កន្លង​ទៅ និង​បាន​បង្កើន​កំណត់​ត្រា​ដ៏​អស្ចារ្យ​បំផុត ពោល​គឺ​វ៉ៃ ៣៣​ដង ឈ្នះ​ទាំង​៣៣ និង​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​ដល់​ទៅ ៣០​ដង។

3

ចំណែក​ឯ​ Floyd ​ដែល​​ជា​កំពូល​អ្នកប្រដាល់​ពិភពលោក​បច្ចុប្បន្ន មាន​កំណត់ត្រា​ល្អ​ឥត​ខ្ចោះ​ដូច​គ្នា ពោល​គឺ​វ៉ៃ ៤៨​ដង ឈ្នះ​ទាំង​៤៨​ដង និងផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​​​បាន២៦ដង​​ ខណៈ​ដែល​ប្រកួត​ចុង​ក្រោយ បាន​យក​ឈ្នះ​លើ​អ្នក​ប្រដាល់​ឆ្នើម​របស់​ហ្វីលីពីន Manny Pacquiao ​ដោយ​ពិន្ទុ កាល​ពី​ដើម​ខែ​នេះ។

កំពូល​អ្នក​ប្រដាល់ ដែល​ស្ទើរ​តែ​គ្មាន​ដៃ​គូ​វ៉ៃ​ GGG ​បាន​និយាយ​ថា៖ “Mayweather គឺជា​ដៃ​គូ​ នៅ​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្ញុំ។ ខ្ញុំ​​ចង់​សម្រក​ទម្ងន់​ចុះ​សល់​ត្រឹម​៧០​គីឡូ​ក្រាម ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​​​ជាមួយ​គេ​អាច​កើត​ឡើង​បាន”។

យ៉ាង​ណា​ក្ដី Floyd ​មាន​ទម្ងន់​តែ​១៤៧​ផោន (ជាង​៦៦​គីឡូ​ក្រាម) ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ GGG អាច​បញ្ចុះ​សល់​ត្រឹម ៧០​គីឡូ ហើយ​ Floyd ​ដំឡើង​ដល់​៧០​គីឡូ​ក្រាម​ដែរ​នោះ ការ​ប្រកួត​រវាង​កំពូល​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​ទាំង​២​រូប​នេះ អាច​នឹង​កើត​មាន​ឡើង​មែន៕

​សូម​ទស្សនា​​វីដេអូ​ GGG ផ្ដួល ​Willie Monroe Jr ឲ្យ​សន្លប់​ម្នាក់​ទៀត កាល​ពី​ថ្ងៃ​សៅរ៍៖



បើ GGG ប៉ះ Floyd មែន តើ​ប្រិយ​មិត្ត​ជឿ​ថា នរណា​នឹង​ឈ្នះ​?

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ fightofthecentury

វីដេអូ​ខល​លើ​​ FB ​Messenger ពង្រីក​​ដល់​កម្ពុជា​ហើយ​

វីដេអូ​ខល​លើ​​ FB ​Messenger ពង្រីក​​ដល់​កម្ពុជា​ហើយ​

20 May, 2015 11:00
2  Comment (s)
​Facebook ​បាន​បើក​ដំណើរ​ការ​មុខងារ​វីដេអូ​ខល ( Video Call)​ របស់​​​ Messenger app ​សម្រាប់​ប្រទេស​ជាច្រើន​ទៀត​ទូទាំង​ពិភពលោក​ហើយ​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​​ផង​ដែរ។

messenger-video-call2


​កាល​ពី​ខែ​មុន​​ ​ក្រុមហ៊ុន​ Facebook បាន​ដាក់​បន្ថែម​នូវ​មុខងារ​ថ្មី​មួយ​ គឺ​វីដេអូ​ខល​នៅ​ក្នុង​កម្មវិធី​ Messenger ​ប៉ុន្តែ​ដំណើរ​ការ​បាន​ត្រឹម​តែ​ចំនួន​១៨​ប្រទេស​តែ​ប៉ុណ្ណោះ។ ដោយ​ឡែក​ថ្មី​ៗ​នេះ ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ដ៏​ធំ​មួយ​នេះ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​បន្ថែមនៅ​​បណ្ដារ​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ជុំ​វិញ​ពិភព​លោក​។

​អនុប្រធាន​ផ្នែក​ Messenger របស់​ Facebook ​លោក David Marcus បាន​ប្រកាស​នៅ​លើ​ Facebook Post កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​៖ “យើង​មាន​ការ​រីករាយ​ជា​ខ្លាំង​ដែល​បាន​ចែក​រំលែក​មុខ​ថ្មី​នេះ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជុំវិញ​ពិភព​លោក​ ហើយ​យើង​នឹង​បន្ត​ធ្វើ​ការ​អភិវឌ្ឍ​​បន្ថែម​ទៅ​លើ​កម្មវិធី​នេះ​។ ​អ្នក​ប្រើ​ប្រាស់​អាច​​សាកល្បង​ប្រើ​បាន​នូវ​ជំនាន់​ថ្មី​នេះ​នៅ​លើ​​ iOS និង Android ហើយក៏​អាច​ដំណើរ​ការ​បាន​នៅ​លើ​​គេហទំព័រ​របស់​ Messenger គឺ​ messenger.com ដែរ”។

messenger-video-call1


​លោក ​Marcus ​បាន​ប្រាប់​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​ Facebook ​តាម​រយៈ​ Comment ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​៖ “​យើង​ចង់​ផ្ដល់​សេវា​នេះ​ទៅ​កាន់​​គ្រប់​ប្រទេស​ប៉ុន្តែ​យើង​នូវ​ពុំទាន់​ច្បាស់​នៅ​ឡើយ​ថា ​ប្រទេស​ណា​ខ្លះ​​​​ដែល​មិន​អាច​ប្រើ​សេវា​វីដេអូ​ខល​នេះ​​បាន​​ ​ជា​ក់​ស្ដែង​ដូច​ប្រទេស​អារ៉ាប់រួម​ជា​ដើម​​​គឺ​មិន​អាច​ប្រើ​បាន​ទេ​​ដោយ​សារ​តែ​​​មាន​អ្នកគ្រប់គ្រង់​អ៊ីនធឺណិត​ក្នុង​ប្រទេស​នោះ​បាន​បិទ​វា”។

អ្នក​ចង់​ប្រើ​ វីដេអូល​ខល​ តាម​ Messenger ​អាច​​ប្រើ​ប្រាស​​​សេវា​នេះ​​​​បាន​ដោយ​គ្រាន់​តែ​ធ្វើ​ការ​ Update ទៅ​កាន់​ជំនាន់​ចុងក្រោយ៕






ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ venturebeat

​G4 ក្រុមហ៊ុន​មិន​ទាន់​ច្បាស់​នាំ​ចូល​​​ តែ​​ក្រៅ​ផ្លូវ​ការ​​​តម្លៃ​ជាង​ ១២០០ ដុល្លារ

​G4 ក្រុមហ៊ុន​មិន​ទាន់​ច្បាស់​នាំ​ចូល​​​ តែ​​ក្រៅ​ផ្លូវ​ការ​​​តម្លៃ​ជាង​ ១២០០ ដុល្លារ

ក្នុង​ពេល​ដែល​ក្រុមហ៊ុន​​ LG នៅ​មិន​ទាន់​ច្បាស់​កាល​បរិច្ឆេទ​​សម្រាប់​នាំ​ចូល G4 ​សម្រាប់​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ ឥឡូវ​នេះ​ស្រាប់​តែ​​​កំពូល​ស្មាត​ហ្វូន​ចុង​ក្រោយ​​របស់​ LG នេះ ត្រូវ​បាន​​​ហាង​មួយ​ចំនួន​​បាន​នាំ​ចូល​​​​ដោយ​ប្រកាស​តម្លៃ​លក់​ជាង​ ១២០០ ដុល្លារ។



11067678_1435863236718570_5271549363976365227_n

លោក ជា សុភ័ក្រ្ត ម្ចាស់​ហាង​ The V Store បាន​ឲ្យ​ដឹង​ថា ហាង​លោក​​ទើប​​នាំ​ចូល​ LG G4 មក​លក់​ក្រៅ​ផ្លូវ​ការ​ សម្រាប់​លក់​លើ​ទីផ្សារ​អ្នក​ប្រើប្រាស់។ ​LG G4 នេះ មាន​ ២ ពណ៌​​គឺ​ពណ៌​ត្នោត​ និង ខ្មៅ។

ម្ចាស់​ហាង​រូប​នេះបន្ត​ថា ហេតុ​ដែល​លោក​នាំ​ចូល​មុន​ក្រុម​ហ៊ុន ​ដោយ​សារ​ជា​តម្រូវ​ការ​របស់​អតិថិជន​​ដែល​ចង់​ប្រើ​ប្រាស់​មុន​គេ។ ម្យ៉ាង​វិញ​​ទៀត វា​អាច​ចំណេញ​​​បាន​ច្រើន បើ​ចាំ​ក្រុមហ៊ុន​គឺ​មិន​សូវ​បាន​ចំណេញ​ប៉ុន្មាន​ទេ។

សុភ័ក្រ្ត​ បន្ថែម​ថា​បច្ចុប្បន្ន​លោក​លក់​បាន​ ៨ គ្រឿង​ហើយ​ដោយ​ក្នុង​ ១ គ្រឿង​តម្លៃ ១២០០ ដុល្លារ។

បែរ​មក​ លោក​ សាន សុវណ្ណម៉ូនី តំណាង​ឲ្យ​ក្រុម​ហ៊ុន G Gear ដែល​នាំ​ចូល​ផលិត​ផល LG បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​មិន​ទាន់​កំណត់​ច្បាស់​នៅ​ឡើយ​សម្រាប់​ការ​នាំ​ G4 មក​លក់​លើ​ទីផ្សារ​កម្ពុជា។

លោក​ថា​ សម្រាប់​ហាង​មួយ​ចំនួន​ដែល​នាំ​មក​ ជា​ការ​នាំ​ចូល​ក្រៅ​ផ្លូវការ​មិន​មាន​ការ​ធានា​​ពី​ក្រុមហ៊ុន​នោះ​ទេ។ សម្រាប់​តម្លៃ ​​លោក​មិន​ទាន់​ច្បាស់​ថា​យ៉ាង​ណា​នោះ​​​ទេ។

សម្រាប់​ព័ត៌មាន​បន្ថែម​ Sabay នឹង​ចុះ​ផ្សាយ​បន្ត….


អត្ថបទ៖ ដារ៉ាឆានី
ប្រភបមកពីSabay News

iPhone ជំនាន់​ក្រោយ​លេច​រូបរាង បំពាក់​កាមេរ៉ា​ភ្លោះ គួរ​ឱ្យ​ភ្ញាក់​ផ្អើល

iPhone ជំនាន់​ក្រោយ​លេច​រូបរាង បំពាក់​កាមេរ៉ា​ភ្លោះ គួរ​ឱ្យ​ភ្ញាក់​ផ្អើល

បន្ទាប់​ពី​លេច​ឮ​ព័ត៌មាន​ផ្សេង​ៗ​​​អំពី iPhone ជំនាន់​ក្រោយ ឥឡូវ​ស្រាប់​តែ​មាន​រូបភាព iPhone 6s ពណ៌​មាស​​​ កាមេរ៉ា​ភ្លោះ​ បែក​ធ្លាយ​លើ​វិបសាយ​​បរទេស​ជា​ច្រើន​។

122


រូបភាព​ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​ iPhone 6s ​​នេះ ត្រូវ​បាន​ផ្ញើ​ទៅ​ឱ្យ​វិបសាយ​បច្ចេកវិទ្យា 9to5Mac កាល​ពី​ម្សិល​មិញ។ iPhone ជំនាន់​ក្រោយ​ដែល​បែក​ធ្លាយ​នេះ​ មាន​ពណ៌​មាសចាស់​​ ហើយ​ចំណុច​មួយ​​ ​ដែល​​រឹត​តែ​គួរ​ឱ្យ​កត់​សម្គាល់​ខ្លាំង​នោះ​គឺ ​វា​​បំពាក់​ដោយ​កាមេរ៉ា​ភ្លោះ​ ដូច​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​កន្លង​មក​អ៊ីចឹង។

យ៉ាង​ណា​ក៏​ដោយ​ ពុំ​មាន​ប្រភព​ណាមួយ​អាច​បញ្ជាក់​ថា តើ​រូប​ភាព​នេះ ពិត​ជា iPhone  6s ​របស់ Apple មែន​ឬ​យ៉ាង​ណា​នោះ​ទេ តែ​គ្រាន់​តែ​អាច​បញ្ជាក់​ថា​ការ​រចនា​របស់​វា គឺ​ពិត​ជា​ដូច​ព័ត៌មាន​ដែល​បាន​លេចឮ​កន្លង​មក​​​មែន។

phpc9tzar


បើ​តាម​ព័ត៌មាន​​​កន្លង​មក​ បាន​ឱ្យ​ដឹង​ថា iPhone ជំនាន់​ក្រោយ​បំពាក់​ដោយ​កញ្ចក់​ការពារ​ ​​ Sapphire Crystal រឹង​មាំ​បំផុត ​ RAM ដល់​ទៅ 2GB ​ កាមេរ៉ា​ក្រោយ 12MP និង​ប្រើ​បច្ចេកវិទ្យា Force Touch ហើយ​អេក្រង់​របស់​ iPhone ជំនាន់​ក្រោយ​នេះ ​​អាច​នឹង​បន្ថែម Virtual Button​ នៅ​ផ្នែក​ជ្រុង​នៃ​អេក្រង់​ថែម​ទៀត​ផង៕

បើ​សិន iPhone ជំនាន់​ក្រោយ​ ពិត​ជា​​មាន​រាង​បែប​នេះ​មែន តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា? ​


ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ redmondpie9to5mac

​ចិន​គ្រោង​ចំណាយ​១៨២​ពាន់លាន​ដុល្លារបង្កើន​ល្បឿន​អ៊ីនធើណឺត​នៅឆ្នាំ​២០១៧

​ចិន​គ្រោង​ចំណាយ​១៨២​ពាន់លាន​ដុល្លារបង្កើន​ល្បឿន​អ៊ីនធើណឺត​នៅឆ្នាំ​២០១៧

21 May, 2015 11:28
0  Comment (s)
​ចិន​គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​ច្រើន​ជាង​ ១៨២ ពាន់​លាន​ដុល្លារ​​អាមេរិក​ដើម្បី​បង្កើន​​​ល្បឿន​អ៊ីនធើណឺត​នៅ​ចុង​ឆ្នាំ​២០១៧។ នេះ​បើ​តាម​សម្ដី​របស់​មន្ត្រី​​ថ្នាក់​ខ្ពស់​​របស់​រដ្ឋាភិបាល​ចិន​បាន​មាន​ប្រសាសន៍ ​​ខណៈ​ដែល​​​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កំពុង​តែបន្ត​ជំហាន​​បង្កើន​ល្បឿន​កំណើន​​សេដ្ឋកិច្ច​របស់​ខ្លួន។

Chinese Premier Li speaks with the media during the signing of agreements ceremony with India's PM Singh in New Delhi


​ក្រុម​ព្រឹក្សា​រដ្ឋាភិបាល​ចិន​​​​មាន​ប្រសាសន៍​ថា ​​រដ្ឋាភិបាល​នឹង​ចំណាយ​ទឹកប្រាក់​ច្រើន​ជាង ​​៦៩,៣​ពាន់​លាន​ដុល្លារ​អាមេរិក​​ឆ្នាំ​នេះ​​ទៅ​លើ​ការ​សាងសង់​បណ្ដាញ​ Network ជា​មួយ​នឹង​ការ​ចំណាយ​ជាង ​១១២,៨​ពាន់​លាន​ដុល្លារ​អាមេរិក​ផ្សេង​ទៀត​​សម្រាប់​២​ឆ្នាំបន្ទាប់។ ​គោល​បំណង​នៃ​ការ​ចំណាយ​ទឹក​ប្រាក់​នេះ​គឺ​ដើម្បី​បង្កើន​ល្បឿន​នៃ​​ការ​បញ្ជូន​ទិន្នន័យ​តាម​ខ្សែ Fibre Optic និង​ល្បឿន​​ 4G mobile networks។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​រដ្ឋាភិបាល​ចិន​នៅ​លើ​គេហទំព័រ​​របស់​ពួក​គេ។


internet_keyboard-100042718-orig

កាល​ពី​ថ្ងៃ​អង្គារ​​ ចិន​បាន​បង្ហាញ​ចក្ខុវិស្ស័យ​​ចំពោះ​ជំហាន​បន្ទាប់​​ក្នុង​ការ​បង្កើន​ល្បឿន​សេដ្ឋកិច្ច​របស់​ខ្លួន ​​ដើម្បី​ផ្លាស់​ប្ដូរ​ពី​ផលិតកម្ម​ដែល​មាន​បច្ចេកវិទ្យា​ទាប​ទៅ​ជា​​​វិស័យ​ឧស្សាហកម្ម​ដែល​មាន​កម្រិត​ខ្ពស់ ​ដូច​ជា​ក្នុង​វិស័យ​ពាណិជ្ជកម្ម​បែប​អេឡិចត្រូនិក​, ថាមពល​កកើត​ឡើង​វិញ​​ (​ថាម​ពល​មក​ពី​ធនធាន​ធម្មជាតិ​ដូច​ជា​ពន្លឺ​ព្រះអាទិត្យ​ ខ្យល់ ទឹក រុក្ខជាតិ…)​ ជីវ​វិស្វកម្ម​​ និង​វិស័យ​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​ឆ្នាំ ២០២៥។

​បន្ថែម​ទៅ​ទៀត​នោះ ​នាយករដ្ឋមន្ត្រី​ចិន​លោក​​ Li Keqiang ​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ​​អ៊ីនធឺណិត​និង​បច្ចេកវិទ្យា​គឺ​ការ​កត្តា​​យ៉ាង​សំខាន់​​​ដើម្បី​ផ្លាស់​ប្ដូរ​ និង​បង្កើន​ល្បឿន​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស។

​​ជា​មួយ​គ្នា​នោះដែរ ​ក្រុមហ៊ុន​​គ្រប់​គ្រង​ប្រព័ន្ធ​ Wireless ចិន​ចំនួន​បី​ក៏​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ចូល​រួម​ផង​ដែរ​​​ ដោយ​កាល​ពីខែ​មុន​ក្រុមហ៊ុន​​ China Mobile Ltd, China Unicom (Hong Kong) Ltd និង China Telecom Corp Ltd ​បាន​និយាយ​ថា​ ពួក​គេ​នឹង​បញ្ចុះ​តម្លៃ​ ព្រម​ទាំង​​បង្កើន​ល្បឿន​​អ៊ីនធឺណិត​ក្នុង​ឆ្នាំ​នេះ​​ដើម្បី​ផ្លាស់​អតិថិជន​ប្ដូរ​មក​ប្រើ​ប្រព័ន្ធ​​ 4G ​ឲ្យ​កាន់​តែ​ច្រើន។

​ចិន​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី ៨២ ​នៃ​​ល្បឿន​​អ៊ីនធឺណិត ​​យឺត​ជាង​ប្រទេស​ម៉ាឡេស៊ី​​ ថៃ​ និង​កោះ​តៃវ៉ាន់​។ នេះ​បើ​តាម​ការ​គណនា​សេវា​ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន​​​ Akamai ដែល​ផ្អែក​លើ​របាយការណ៍​នៅ​ត្រីមាស​ទី​៤ ​ឆ្នាំ​២០១៤៕


ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ firstpost

តោះ! រៀន​បង្កើត Shortcut ​បិទបើក​កុំព្យូទ័រ​កាន់​តែ​លឿន

តោះ! រៀន​បង្កើត Shortcut ​បិទបើក​កុំព្យូទ័រ​កាន់​តែ​លឿន

មាន​វិធី​ជា​ច្រើន​ក្នុងការ​បិទ​បើក​កុំព្យូទ័រ ក្នុង​នោះ​មាន​វិធី​ចំនួន​ពីរ​ដែល​ពេញ​និយម​ប្រើ​បំផុត​គឺការ​បិទ, Restart , Hibernate , Sleep , Lock ​ដោយ​ប្រើ Keyboard (Alt + F4) និង​​ប្រើ Mouse ដើម្បី​បញ្ជា​​បិទ​លើ​ iCon Start។ ក្រៅ​ពី​វិធី​ទាំង​ពីរ​នោះ មាន​វិធី​សាស្ត្រ​ដូច​ខាង​ក្រោម​ក្នុង​ការ​បិទ ឬ  Restart , Hibernate , Sleep , Lock ​កុំព្យូទ័រ​ដោយ​ការ​​ប្រើប្រាស់ Shortcut។

តោះ​! កុំឲ្យ​ខាត​ពេលយូរ​សាក​ល្ប​ងទាំង​អស់​គ្នា

១. Right-Click នៅ​លើ​អេក្រង់

999

២. ជ្រើស​រើស​យក​ពាក្យ New ហើយ​​ចុច​ទៅ​លើ​ពាក្យ Shortcut

1

៤. ក្រោយ​ពេល​ចុច​ទៅ​លើ​ពាក្យ Shortcut ហើយ នឹង​មាន​ផ្ទាំង​មួយ​លោត​ឡើង

2

3

៥. នៅ​ក្នុង​ផ្ទាំង​នោះ សូម Copy កូដ​ Shortcut ណាមួយ​ខាង​ក្រោមបញ្ចូល​ទៅ​ក្នុង​ប្រឡោះ ដែលប្រិយមិត្ត​ចង់​បាន​
a . Shutdown សម្រាប់​បិទ​កុំព្យូទ័រ​ភ្លាម​ៗ

Shutdown -s -t 00

4

b . Restart សម្រាប់​បិទ​ហើយ​បើក​កុំព្យូទ័រ​ដោយ​ស្វ័យ​ប្រវត្តិ

Restart -r -t 00

5

c . Lock Workstation សម្រាប់​ចាក់​សោ​អេក្រង់​កុំព្យូទ័រ ​

Rundll32.exe User32.dll,LockWorkStation

6

d . Hibernate Computer សម្រាប់​បិទ​កុំព្យូទ័រ​ទាំង​​កុំព្យូទ័រ​កំពុង​ដំណើរការ​ដោយ​មិន​បាត់​បង់​កម្មវិធី​កំពុង​ដំណើរ​ការ​នោះ​ឡើយ ​
rundll32.exe PowrProf.dll,SetSuspendState

7 hybinat

e . Sleep Computer សម្រាប់​ឲ្យ​កុំព្យូទ័រ​សម្រាក​ មួយ​ភ្លេត​ដែល​ប្រិយមិត្ត​នឹង​ប្រើ​វិញ​ក្នុង​ពេលមួយ​ខ្លី

rundll32.exe powrprof.dll,SetSuspendState 0,1,0

8 slepp

បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ Next

៦. ក្រោយ​មក​ទៀត ត្រូវ​​ដាក់​ឈ្មោះ​ឲ្យ Shortcut នោះ​តាម​មុខ​ងារ​ថា Shutdown , Restart , Hibernate , Sleep , Lock ហើយ​ចុច​លើ​ពាក្យ Finish

ឧទាហរណ៍ ៖ Shutdown Computer

b

៧. បន្ទាប់មក​ប្រិយមិត្ត​នឹង​ទទួល​បាន Shortcut មួយ​សម្រាប់ បិទ ឬ  Restart , Hibernate , Sleep , Lock កុំព្យូទ័រ

c
៨ . ដើម្បី​ឲ្យ​កាន់​តែ​មាន​សោភណភាព​ជាង​ហ្នឹង​ ប្រិយមិត្ត​អាច​បញ្ចូល​រូប​ភាព​តំណាង​លើ Shortcut បាន​តាម​វិធី​ខាង​ក្រោម៖ (មើល​រូប)
a.  Right Click លើ Shortcut ជ្រើស​យក​ពាក្យ Properties

c

b. យក​ Change iCon រួច​ចុច Ok

d

c. ចេញ​ផ្ទាំង​រូប iCon ជាច្រើន

e

d. ជ្រើស​រើស iCon មួយ​ដែល​ពេញ​ចិត្ត

f

e. ត្រង់​ចំនុច​នេះយក OK

g

f. ប្រិយមិត្ត​នឹង​ទទូល​បាន​រូប Shortcut ដូច​ខាង​ក្រោម

h

g. បើប្រិយមិត្ត​ទាញ​យក Shortcut នេះ​មក​ដាក់​លើ Taskbar ប្រិយមិត្ត​គ្រាន់​តែ ចុច ១ Click នឹង​ដំណើរការ​​ភ្លាមៗ

i

បញ្ជាក់៖ ​អាច​ប្រើ​បាន​គ្រប់​ Windows ដូច​ជា Windows Xp , Window Vista , Windows 7 និង Windows 8 , 8.1 ជា​ដើម។

ដោយ​៖ ដារ៉ាឆានី

Wednesday, May 13, 2015

VGA ជាប់​និង VGA ដាច់ ប្រយោជន៍​ប្រើប្រាស់​ខុស​គ្នា​ដាច់

VGA ជាប់​និង VGA ដាច់ ប្រយោជន៍​ប្រើប្រាស់​ខុស​គ្នា​ដាច់

VGA មាន​ន័យ​ថា Video Graphic Array ជា​ផ្នែក​មួយ​នៃ​កុំព្យូទ័រ​ដែល​ប្រើ​សម្រាប់​បង្ហាញ​រូបភាព​មក​លើ​អេក្រង់​របស់​កុំព្យូទ័រ។ VGA ចែក​ចេញ​ជា​ពីរ​ប្រភេទ​គឺ​ VGA ជាប់​ និង​ VGA​ ដាច់​ដែល​មាន​លក្ខណៈ​សម្បត្តិ​និង​ការ​ប្រើប្រាស់​ខុស​ពី​គ្នា​។ តើ​អ្វី​ជា​VGA​ ជាប់​ និង​ VGA​ ដាច់ មាន​ភាព​ខុស​គ្នា​ដូច​ម្ដេច​ខ្លះ​?

Laptop-Using
លោក​ លី​ សុខ​ប៉ង់​ អ្នក​ជំនាញ​គ្រឿង​បន្លាស់​កុំព្យូទ័រ​បាន​បក​ស្រាយ​ថា​ VGA ជាប់​គឺ​ជា​VGA ​​ ដែល​មក​​ស្រាប់​ជា​មួយ​នឹង ​Mother board​របស់​កុំព្យូទ័រ​។ ផ្ទុយ​ទៅ​វិញ​VGA​ដាច់​គឺ​ជា​ប្រភេទ​VGA​ដែល​ត្រូវ​បាន​គេ​បន្ថែម​ទៅ​លើ​Mother board ហើយ​វា​អាស្រ័យ​ទៅ​លើ​ប្រភេទ Mother boardផង​ដែរ​Mother board ខ្លះ​គឺ​មិន​អាច​បន្ថែម​VGA​បាន​ទេ​។​

លោក​បញ្ជាក់​ថា ចំណុច​ពិសេស​រវាង VGA ទាំង​ពីរ​ប្រភេទ​នេះ​ គឺ VGAដាច់​អាច​ធ្វើ​ការ​បញ្ជូន​រូប​ភាព​បាន​លឿន​ជាង​VGA ​ជាប់​។​​​​

លោក​បាន​បន្ត​ថា​ ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​ដោយ​គ្រាន់​តែ​ធ្វើ​ការ​វាយ​ឯកសារ​ឬ​លេង​អ៊ីនធឺណិត​ទេ​នោះ មិន​ចាំ​បាច់​ធ្វើ​ការ​បន្ថែម VGA ដាច់​នោះ​ទេ​​ព្រោះ​ត្រឹម​តែ VGAជាប់ កុំព្យូទ័រ​អាច​បង្ហាញ​រូប​ភាព​បាន​យ៉ាង​ល្អ​។ តែ​បើ​ការ​ប្រើ​ប្រាស់​ដែល​ទាក់ទង​ការ​ងារ​ធំៗ​ដូចជា​ត្រូវ​កាត់​ត​រូប​ភាព​ រឺ​ វីដេអូ​ និង​លេង​ហ្គេម​បែប​3D គួរ​តែ​ធ្វើ​ការ​បន្ថែម ​VGA ដាច់​មួយ​ទៀត​ដើម្បី​អាច​ធ្វើ​ការ​បាន​យ៉ាង​រលូន​គ្មាន​ភាព​រអាក់រអួល​។

បន្ទាប់​ពី​បាន​ធ្វើ​ការ​បកស្រាយ​រួច​ តើ​ប្រិយមិត្ត​នៅ​មាន​ចម្ងល់​អ្វី​ផ្សេង​ទៀត​ទាក់​ទង​នឹង​​VGA នេះ​?​

អត្ថបទ​៖​ ហៃ​ សុខ​ហេង​​​​​​​​​​​
ប្រភពមកពីSabay